Saturday, December 13, 2014

បទបង្ហាញស្តីពី​ អាករលើតម្លៃបន្ថែម​​ (អតប)

ផ្នែកទី១
មាតិកា
  • ច្បាប់ និងបទប្បញ្ញត្តិពន្ធដារ
  • ទិដ្ឋភាពទូទៅនៃអាករលើតម្លៃបន្ថែម
  • ពាក្យ អតប ប្រើនៅប្រទេសកម្ពុជា
  • ការផ្គត់ផ្គង់ជាប់អាករ
  • បុគ្គលជាប់អាករ ការចុះបញ្ជី និងកាតព្វកិច្ច
  • ការលុបចោលការចុះបញ្ជីអតប
  • អតប សម្រាប់សហគ្រាសវិនិយោគ
  • ទីកន្លែងផ្គត់ផ្គង់
ច្បាប់ និងបទបញ្ញត្តិពន្ធដារ
  • ច្បាប់សារពើពន្ធ ផ្នែកទី៣ មាត្រា៥៥-៨៤ នៃចសព
  • អនុក្រឹត្យស្តីពីអាករលើតម្លៃបន្ថែម លេខ ១១៤ អនគ្រ. បករបស់រាជរដ្ឋាភិបាលកម្ពុជា​ ចុះថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ១៩៩៨ ស្តីពីអាករលើតម្លៃបន្ថែម
  • ប្រកាសលេខ ២៨១ ចុះថ្ងៃទី ២៧៊/០៤/០១ ស្តិពីការណែនាំលើអនុក្រឹត្យលេខ១១៤ ស្តីពីអាករលើតម្លៃបន្ថែម
  • ប្រកាសលេខ ៧៣៤ ចុះថ្ងៃទី ០១ កញ្ញា ឆ្នាំ២០០៦ ស្តីពីការបង្វិលសងរបស់ គលគ និងគម្រោងហេដ្ឋារចនាសម័្ពន្ធធុនធ្ងន់
  • ប្រកាសលេខ ៣២៦ ចុះថ្ងៃទី ០៥ខែមិថុនា ឆ្នាំ២០០១ ស្តីពីអាករលើតម្លៃបន្ថែមចំពោះវិស័យដឹកជញ្ជូន
  • ប្រកាសលេខ ៣០៣ ចុះថ្ងៃទី ២៣ ខែឩសភា ឆ្នាំ២០០១ ស្តីពីអាករលើតម្លៃបន្ថែមចំពោះ ទំនិញនាំចូលមួយចំនួន
  • ប្រកាសលេខ ២៩៨ ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០០៥ ស្តីពីអាករលើតម្លៃបន្ថែមចំពោះ ឩស្សាហកម្មគាំទ្រ
  • ប្រកាសលេខ ០០៤ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ២០០៥ ស្តីពីអាករលើតម្លៃបន្ថែមចំពោះ យន្តការបង្វិលសងអាករលើតម្លៃបន្ថែម
  • ប្រកាសលេខ ១១៩០ ចុះថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីអាករលើតម្លៃបន្ថែមចំពោះ លទ្ធកម្មសាធារណៈ
  • ប្រកាសលេខ ២៨៨ ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០០០ ស្តីពីឥណទានសម្រាប់ការប្រើប្រាស់ទូរស័ព្ទក្នុងអាជីវកម្ម
  • ប្រកាសលេខ ៦០៥ ចុះថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០០០ ស្តីពីអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ថាមពលអគ្គិសនី ។
ទិដ្ឋភាពទូទៅនៃអាករលើតម្លៃបន្ថែម
  • គោលគំនិតនៃអាករលើតម្លៃបន្ថែ (អតប) ត្រូវបានលើកឡើងដោយអ្នកឩស្សាហកម្មជនជាតិអាឡឺម៉ង់ បណ្ឌិត Wihelm von Siemens ក្នុងឆ្នាំ១៩១៨ ។
  • អតប ត្រូវបានដាក់ឲ្យអនុវត្តជាលើកដំបូង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៥៤ អាជ្ញាធរសារពើពន្ធជនជាតិបារាំង (Direction Generale Des Impots) ។
  •  ប្រទេសកម្ពុជាចាប់ផ្តើមអនុវត្ត អតប នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៩ ។
  • អតប ជាប្រភេទពន្ធលើការប្រើប្រាស់ ដែលយកលើទំនិញ និងសេវាគ្រប់ដំណាក់ការនៃការផ្គត់ផ្គង់ទំនិញ និងសេវា ។
  • អ្នកប្រើប្រាស់ទំនិញ និងសេវាកម្មផ្ទាល់ខ្លួនចុងក្រោយ មិនអាចទទួលបានមកវិញនូវឥណទានអតបលើការទិញនោះទេ ។
  • សហគ្រាសអាចទទួលបានឥណទានអតប លើការទិញផលិតផល និងសេវាកម្ម ដើម្បីផលិតបន្តនូវទំនិញ និងសេវាដែលអាចលក់បន្តទៅសហគ្រាសមួយទៀត ក្នុងសង្វាក់ផលិតកម្មឬលក់ផ្ទាល់ទៅឲ្យអ្នកប្រើប្រាស់ចុងក្រោយ។
  • អតបសរុបដែលយកគ្រប់ដំណាក់កាលនៃសង្វាក់ផ្គត់ផ្គង់សេដ្ឋកិច្ចគឺជាមេគុណថេរនៃតម្លៃដែលសហគ្រាសបូកបន្ថែមលើផលិតផលនិងសេវាកម្មរបស់ខ្លួន ។
ពាក្យ អតប ប្រើនៅប្រទេសកម្ពុជា (ត)
  • ការផ្គត់ផ្គង់សេវា សំដៅដល់ការផ្គត់ផ្គង់ ដែលមិនមែនជាការផ្គត់ផ្គង់ទំនិញ ដីធ្លី ឬប្រាក់កាស ដែលធ្វើឡើងដើម្បីបានទទួលសំណងអ្វីមួយ។ ការផ្គត់ផ្គង់ទំនិញបន្ទាប់បន្សំ ដែលទាក់ទិននិឹងការផ្គត់ផ្គង់សេវា ត្រូវចាត់ទុកដូចជាការផ្គត់ផ្គង់សេវា។
  • បុគ្គល សំដៅដល់បុគ្គល ឬក្រុមបុគ្គលដែលធ្វើអាជីវកម្ម ហើយនិងបុគ្គលណាមួយទៀត ដែលទាក់ទិនជាមួយបុគ្គលនោះ ។
  • បុគ្គលជាប់ទាក់ទិន សំដៅដល់៖ បុគ្គលណាមួយដែលមានកម្មសិទ្ធិចាប់ពី ២០% ឡើងទៅលើតម្លៃសិទ្ធិបោះឆ្នោតនៃភាគកម្មនៅក្នុងដើមទុនផ្ទាល់នៃបុគ្គលដែលលើកយកមកពិចារណា ។ មានការគ្រប់គ្រងរួមគ្នា ឬមាននាយករួមគ្នាជាមួយបុគ្គល ។ ជាសមាជិកគ្រួសារ ឬជាសហព័ទ្ធ ឬជាសមាជិកក្រុមគ្រួសារនៃសហព័ទ្ធរបស់បុគ្គល ។
  • បានទិញចាប់ពី ៣០% ឡើងទៅនៃធាតុចេញសរុបរបស់បុគ្គលក្នុង រយះពេលបីខែបន្តបន្ទាប់ ។ 
  • ផលរបរជាប់ពន្ធ សំដៅដល់ផលរបរមិនរាប់បញ្ចូលអតបដែលទទួលបានពីការផ្គត់ផ្គង់ជាប់អាករនៃទំនិញ និងសេវាកម្ម ឬកិច្ចសន្យាជាមួយរដ្ឋាភិបាល ។
 បុគ្គលជាប់អាករ ការចុះឈ្មោះ និងកាតព្វកិច្ច
(មាត្រា ៧៦ ចសព មាត្រា ២ដល់២៧ អនុ.អតប)

បុគ្គលទាំងអស់ដែលជាប់ពន្ធតាមរបបស្វ័យប្រកាស និងធ្វើការផ្គត់ផ្គង់ជាប់អាករ គឺជាបុគ្គលជាប់អាករ ។
បុគ្គលជាប់អាកររួមមាន៖
  • ក្រុមហ៊ុនគ្រប់ប្រភេទ សហគ្រាសវិនិយោគទាំងអស់ និងសហគ្រាស និហរ័ណអាហរ័ណ ។
  • សហគ្រាសដទៃទៀតដែលមានផលរបរជាប់អតប ឬមូលដ្ឋានសមហេតុផលថាមានផលរបរជាប់អតប ក្នុងរយះពេល៣ខែប្រតិទិនជាប់គ្នាណាមួយចាប់ពី៖
  • ១២៥លានរៀល ឡើងទៅសម្រាប់ការផ្គត់ផ្គង់ទំនិញ
  • ៦០លានរៀល ឡើងទៅសម្រាប់ការផ្គត់ផ្គង់សេវាកម្ម
  • ៣០លានរៀល ឡើងទៅសម្រាប់ការធ្វើកិច្ចសន្យាជាមួយរដ្ឋ
  • សហគ្រាសដទៃទៀតអាចចុះឈ្មោះដោយស្ម័គ្រចិត្តប្រសិនបើវាមានផលប្រយោជន៍ដល់ខ្លួន ។
  • ស្ថាប័នរដ្ឋាភិបាលទាំងអស់ដែលធ្វើសកម្មភាពអាជីវកម្ម ត្រូវសុំចុះបញ្ជីអតប ។
ការចុះបញ្ជីអតប(មាត្រា ១០១ ចសព មាត្រា៨ អនុក្រ អតប)៖
  •  បុគ្គលជាប់អាករធ្វើការផ្គត់ផ្គង់ជាប់អាករត្រូវស្នើសុំចុះបញ្ជីអតប៖
  •  មុនពេលចាប់ផ្តើមសកម្មភាពអាជីវកម្មរបស់ខ្លួនសម្រាប់ក្រុមហ៊ុនសហគ្រាសវិនិយោគ និងនិហរ័ណ អាហរ័ណ ។
  • ក្នុងរយះពេល៣០ថ្ងៃចាប់ពីពេលក្លាយជាបុគ្គលជាប់អាករសម្រាប់សហគ្រាសដទៃទៀត ។
  • ពេលចាប់ផ្តើមនៃរយះពេលបីខែប្រតិទិនជាប់គ្នា សម្រាប់កិច្ចសន្យាជាមួយរដ្ឋាភិបាលណាដែលមានផលរបរជាប់អតបលើសពី៣០លានរៀល ។
ការចុះបញ្ជីអតប (មាត្រា ១០១ ចសព មាត្រា ៨ អនុ. អតប)
  •  ដើម្បីចុះឈ្មោះអតប បុគ្គលជាប់អតបត្រូវ៖
  • ទទួលទម្រង់អតប១០១ ពីការិយាល័យពន្ធារ (នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ សាខាពន្ធដារខណ្ឌទាំង៧ និងសាខាពន្ធដារខេត្តទាំង២៣)
  • បំពេញទម្រង់តាមការណៃនាំរបស់មន្ត្រីទទួលបន្ទកអតប និងដាក់ទម្រង់អតប១០១ តាមកាលកំណត់ ។
កាតព្វកិច្ច៖
  • រក្សារកំណត់ត្រា និងគណនី ទាក់ទិននឹងអតបសម្រាប់រយះពេល ១០ឆ្នាំ
  • ដាក់លិខិតប្រកាសអតប និងបង់ប្រាក់ពន្ធដែលប្រកាសប្រចាំខែត្រឹមថ្ងៃទី២០នៃខែបន្ទាប់ពីខែជាប់ពន្ធ
  • ជូនដំណឹងដល់អគ្គនាយកដ្ឋានពន្ធដារ អំពីការប្រែប្រួលស្ថានភាពអាជីវកម្មរួមមានការផ្ទេរអាជីវកម្ម ឬការស្នើសុំលុបចោលការចុះបញ្ជីអតប
  • អនុញ្ញាតឲ្យមន្ត្រីអគ្គនាយកដ្ឋានពន្ធដារពិនិត្យមើលកំណត់ត្រា ឯកសារនិងសហគ្រាស 
ការលុបចោលការចុះបញ្ជីអតប៖
  • បុគ្គលជាប់អតប ឈប់ធ្វើការផ្គត់ផ្គង់ទំនិញ ឬសេវាជាប់អតប
  • កម្រិតផលរបរជាប់អតប របស់ខ្លួនក្នុងរយះពេលបីខែប្រតិទិនចុងក្រោយមានចំនួនមិនលើសពីកម្រិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី ។
  • កម្រិតផលរបរជាប់អតបរបស់ខ្លួនក្នុងរយះពេល១២ខែប្រតិទិនចុងក្រោយ មានចំនួនមិនលើពី៧៥%នៃកម្រិតអប្បបរមានៃផលរបរប្រចាំឆ្នាំត្រូវចុះបញ្ជី ។
  • អាចធ្វើទៅបានតែក្រោយរយះពេល២ឆ្នាំ នៃកាលបរិច្ឆេតចុះបញ្ជីប៉ុណ្ណោះ
  • កាលបរិច្ឆេទមានប្រសិទ្ធិភាពនៃការចុះបញ្ជីអតប ជាពេលដែលបុគ្គលចុះបញ្ជីក្លាយជាបុគ្គលជាប់អតប ។
  • កាលបរិច្ឆេទនេះមានប្រសិទ្ធិភាព៖
  • ពីដើមខែ បន្ទាប់ពីខែដែលកាតព្វកិច្ចដាក់ពាក្យស្នើសុំចុះបញ្ជី បានកើតឡើង ។
  • ពីដើមខែ បន្ទប់ពីខែដែលបុគ្គលដាក់ពាក្យស្នើសុំចុះបញ្ជី ។
កាតព្វកិច្ច (មាត្រា ៧៩ ចសព)៖
  • មានកាតព្វកិច្ចចុះបញជី ប្រសិនបើស្ថិតក្នុង និងធ្វើការផ្គត់ផ្គង់ជាប់អតប
  • ដាក់តាំងវិញ្ញាបនបត្រចុះបញ្ជីអតបនៅទីកន្លែងអាជីវកម្មជាសំខាន់របស់ខ្លួន ។
  • គិតអតបលើអតិថិជនទាំងអស់ចាប់ពីកាលបរិច្ឆេទមានប្រសិទ្ធិភាព
  • ចេញវិក្កយបត្រធម្មតា ឬកត់ត្រាការលក់ប្រចាំថ្ងៃសម្រាប់រាល់ការលក់ទាំងអស់ឲ្យអតិថិជនមិនចុះបញ្ជីអតប ។
  • ការចុះបញ្ជីអតប ត្រូវធ្វើមុនពេលអ្នកជាប់ពន្ធអាចនាំចូល និងនាំចេញសម្រាប់គោលដៅអាជីវកម្ម ។
  • ការលុបចោលការចុះបញ្ជីអតបរបស់បុគ្គល មិនប៉ះពាល់ដល់កាតព្វកិច្ចបំណុល និងទោសទណ្ឌរបស់បុគ្គលដូចមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធរួមទាំងការតម្រូវឲ្យដាក់លិខិតប្រកាស ដែលខ្លួនបានធ្វើ ឬមិនបានធ្វើពេលដែលខ្លួនជាបុគ្គលជាប់អតប ។
  • ទំនិញមានក្នុងដៃរួមទាំងទំនិញជាមូលធន្ ត្រូវចាត់ទុកថាបានផ្គត់ផ្គង់ជាប់អតប ហើយត្រូវទទួលខុសត្រូវក្នុងការបង់អតបលើធាតុចេញ លើរាល់ទំនិញទាំងអស់ដែលបានទទួលឥណទានអតប ។
  • អតបលើធាតុចេញត្រូវបង់ ត្រូវផ្អែកលើតម្លៃទីផ្សារ នៅពេលលុបចោលការចុះបញ្ជីនោះ ។
ការចុះបញ្ជីនិងកាតព្វកិច្ច (មាត្រា១៦ អនុគ្រ អតប)៖
  • បុគ្គលដែលមានការទទួលស្គាល់ពីក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា ជាសហគ្រាសវិនិយោគ ហើយមិនទាន់ធ្វើការផ្គត់ផ្គង់ជាប់អតប អាចស្នើសុំទៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើការចុះបញ្ជីអតប ដោយមានសុពលភាព មិនលើសពី២ឆ្នាំចំពោះការស្នើសុំចុះបញ្ជីមួយលើកៗ ។
  • ត្រូវផ្តល់នូវកិច្ចសន្យា និងវត្ថុធានាសម្រាប់ទូទាត់សងមកវិញនូវប្រាក់អតប ប្រសិនបើបុគ្គលនោះ មិនបានធ្វើការផ្គត់ផ្គង់ជាប់អតបក្នុងរយះពេលដែលត្រូវបានចុះបញ្ជីសហគ្រាសវិនិយោគ ។
  • អាចទាមទារ និងត្រូវបានបង្វិលសងវិញនូវអតបលើធាតុចុឡដែលបានបង់លើចំណាយលើធាតុចូល ទោះបីជាការនាំចូល ឬបានទទួលក្នុងស្រុកក្តី ដែលទាក់ទិននឹងគម្រោងសកម្មភាពអាជីវកម្មជាប់អតបរបស់សហគ្រាស ។
  • ត្រូវគោរពប្រតិបត្តិរាល់ភារកិច្ច និងកាតព្វកិច្ចទាំងអស់របស់បុគ្គលជាប់អតបដែលបានចុះបញ្ជី មានជាអាទិ៍ ការកាន់កាប់ថែរក្សាបញ្ជីគណនេយ្យ និងដាក់លិខិតប្រកាសឲ្យបានទៀងទាត់ ។
ការលុបចោលការចុះបញ្ជី (មាត្រា១៧ អនុក្រ អតប)៖
  • ការចុះបញ្ជីអតបសម្រាប់សហគ្រាសវិនិយោគ ត្រូវបានបញ្ឈប់ភ្លាមកាលណា៖
  • បុគ្គលបានធ្វើការផ្គត់ផ្គង់ជាប់អតប ។
  • ផុតរយះពេល២ឆ្នាំក្រោយកាលបរិច្ឆេទចុះបញ្ជី ប្រសិនបើបុគ្គលនោះមិនបានធ្វើការផ្គត់ផ្គង់ជាប់អតប វៀរលែងតែមានការស្នើសុំជាថ្មី ។
 ការផ្គត់ផ្គង់អតប (មាត្រា៦០ ចសព)
  • ការផ្គត់ផ្គង់ទំនិញ ឬសេវា ដោយអ្នកផ្គត់ផ្គង់ជាប់អតបនៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ការដកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយផ្គត់ផ្គង់ជាប់អតប
  • ការផ្គល់ជាអំណោយ ឬផ្គត់ផ្គង់ក្រោមថ្លៃដើមទំនិញ និងសេវាដោយអ្នកផ្គត់ផ្គង់ជាប់អតប
  • ការនាំចូលទំនិញចូលមកក្នុងតំបន់ត្រួតពិនិត្យគយនៃព្រះរាជាណាចក្រកម្ពុជា
ការផ្គត់ផ្គង់មិនជាប់អាករ
(មាត្រា ៥៧ ដល់ ៥៨ មាត្រា៤៣ អនុគ្រ អតប)
  • សេវាប្រៃណីយ៍សាធារណះ
  • សេវាមន្ទីរពេទ្យ និងគ្លីនិក សេវាខាងវេជ្ជសាស្ត្រ និងទន្តសាស្រ្ត និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្ត្រ និងទន្តសាស្ត្រ ដែលទាក់ទិននឹងការបំពេញសេវាកម្មទាំងនេះ ។
  • សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណះដែលជាកម្មសិទ្ធទាំងស្រុងរបស់រដ្ឋ ។
  • សេវាធានារាប់រង
  • សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ
  • ការនាំចូលរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន ដែលរួចពន្ធគយ
  • សកម្មភាពមិនស្វែងរកប្រាក់ចំណេញដើម្បីប្រយោជន៍សាធារណះ
  • ការនាំចូល ឬទិញទំនិញសម្រាប់ យកមកបំពេញមុខងារជាផ្លូវការរបស់បេសកម្មការទូតនិងកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ។
បុគ្គលជាប់អតបឬ មិនជាប់អតប
  1. Chris and Andy បានបង្កើតក្រុមហ៊ុន មីក្រូហិរញ្ញវត្ថុមួយ ដែលមានឈ្មោះថា CAN (Cambodia) Plc. សម្រាប់រយះពេល៣ខែដំបូងនៃប្រតិបត្តិការរបស់ខ្លួន ក្រុមហ៊ុនរំពឹងថានឹងមានផលរបរចំនួន៦០០លានរៀល ។  (ក្រុមហ៊ុននេះ មិនជាប់អាករទេ)
  2. Textile Cambodia Co.,Ltd. ជារោងចក្រកាត់ដេរមួយដែលផលិតសម្លៀកបំពាក់សម្រាប់ធ្វើការនាំចេញ។ ម្ចាស់របស់ក្រុមហ៊ុនកំពុងស្នើសុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលបានការលើកលែងពន្ធ តែក្រុមហ៊ុនមិនទាន់មានផលរបរទេ ។ (ក្រុមហ៊ុននេះ ជាប់មិនជាប់អាស្រ័យលើអាករ)
  3. Dental Care Co.,Ltd. ជាក្រុមហ៊ុនផ្តល់សេវាកម្មទន្តសាស្ត្រលំដាប់ខ្ពស់ ដែលទើបតែបង្កើតឡើងនៅរាជធានីភ្នំពេញ ។ ក្រុមហ៊ុនប៉ាន់ស្មានថាផលរបរជាប់ពន្ធលើសពី៥០០លានរៀលក្នុងរយះពេឡ៣ខែ ប្រតិទិនជាប់គ្នា។ (ក្រុមហ៊ុននេះ មិនជាប់អាករទេ)
  4. លោក Kim ទើបតែជួលផ្ទះល្វែងមួយសម្រាប់បើកហាង មួយដែលមានឈ្មោះថាហាង Korean Electronic ។ Kim នាំចូលឩប្បករណ៍អេឡិចត្រូនិចដោយខ្លួនគាត់ផ្ទាល់ពីប្រទេសកូរ៉េ ។ គាត់ប៉ាន់ស្មានថាកម្រិតផលរបររបស់ហាងគាត់សម្រាប់រយះពេល៣ខែដំបូង មានចំនួន ៥០លានរៀល ។ (ក្រុមហ៊ុននេះ ជាប់អាករ)

1 comment:

  1. អ្វីទៅជាសេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ? និយមន័យ

    ReplyDelete