Saturday, December 13, 2014
ពន្ធប៉ាតង់
ពន្ធប៉ាតង់ជាពន្ធកំណត់លើផលរបរសរុបប្រចាំឆ្នាំដែលត្រូវបង់ក្នុងអំឡុងពេល
ចាប់ពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ៣១ ខែមីនា ជារៀងរាល់ឆ្នាំ។
អ្នកជាប់ពន្ធដែលទើបចាប់ផ្តើមប្រកបអាជីវកម្មត្រូវបង់ពន្ធប៉ាតង់ពេញមួយឆ្នាំ
ប្រសិនបើ ចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល ៦ខែ ដើមឆ្នាំ
ឬបង់ពន្ធប៉ាតង់ពាក់កណ្តាលឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្ម
ក្នុងរយៈពេល ៦ខែចុងឆ្នាំ។ អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង
សម្រាប់មុខរបរអាជីវកម្មតែមួយនៅ ក្នុងខេត្ត/ក្រុងតែមួយ
មិនចាំបាច់បង់ពន្ធប៉ាតង់ផ្សេងគ្នាទេ ប៉ុន្តែបើមានមុខរបរអាជីវកម្មខុសៗគ្នា
ឬស្ថិតនៅក្នុងខេត្ត/ក្រុង ផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមមុខរបរនីមួយៗ
និងទៅតាមខេត្ត/ក្រុងដោយឡែកៗពីគ្នា។ អ្នកជាប់ពន្ធត្រូវដាក់តាំងឬ
ព្យួរប័ណ្ណប៉ាតង់នៅទីកន្លែងប្រកបអាជីវកម្មជាគោលដើមរបស់ខ្លួន។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment