Saturday, December 13, 2014

ពន្ធសត្តឃាត

  • ពន្ធសត្តឃាត ត្រូវប្រមូលលើគ្រប់សមាសភាពសេដ្ឋកិច្ច ដែលសម្លាប់សត្វគោ ក្របី ជ្រូក
    • ពន្ធសត្តឃាត ត្រូវយកតែម្តងលើសត្វមួយក្បាលដែលយកទៅសម្លាប់នៅកន្លែងពិឃាតសត្វ ឬនៅសត្ត ឃាតដ្ឋាន។
    • ក្នុងករណីពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវកំណត់របៀបរបបប្រមូលពន្ធសត្តឃាតពីអ្នកទិញ ឬ អ្នកដឹកជញ្ជូន ឬអ្នកលក់សត្វរស់។
  • ពន្ធសត្តឃាត ត្រូវប្រមូលតាមអត្រា ៣% លើថ្លៃសត្វដែលសម្លាប់យកសាច់ហៅថា ‹ថ្លៃគិតពន្ធ›
  • ថ្លៃគិតពន្ធ គឺជាថ្លៃលក់រាយនូវសត្វរស់ គិតជាមធ្យមនៅលើទីផ្សារតាមរយៈកាលនីមួយៗ។ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងកំណត់តម្លៃសត្វដែលសម្លាប់យកសាច់សម្រាប់ធ្វើជាមូលដ្ឋានគិតពន្ធសត្តឃាតឱ្យ បានសមស្រប និងថ្លៃនៅលើទីផ្សារដែលប្រែប្រួល។

No comments:

Post a Comment