សម្រាប់និយោជិតនិវាសនជន ប្រាក់ពន្ធត្រូវបង់ត្រូវកំណត់លើប្រាក់បៀវត្សជាប់ពន្ធប្រចាំខែនិងត្រូវកាត់ទុក តាមអត្រាកំណើនតាមថ្នាក់ដូចតទៅៈ
ភាគបៀវត្សប្រចាំខែត្រួវជាប់ពន្ធ | អត្រាពន្ធ | |||
ពី | ០ ៛ | ដល់ | ៥០០.០០០ ៛ | ០% |
ពី | ៥០០. ០០១ ៛ | ដល់ | ១.២៥០.០០០ ៛ | ៥% |
ពី | ១.២៥០.០០១ ៛ | ដល់ | ៨.៥០០.០០០ ៛ | ១០% |
ពី | ៨.៥០០.០០១ ៛ | ដល់ | ១២.៥០០.០០០ ៛ | ១៥% |
លើសពី | ១២.៥០០.០០០ ៛ | ២០% |
សម្រាប់និយោជិតអនិវាសនជន ពន្ធលើប្រាក់បៀវត្សត្រូវបានកាត់ទុកតាមអត្រា ២០% នៃទឹកប្រាក់ត្រូវបើកឱ្យមុន ការកាត់ទុក។ ពន្ធកាត់ទុកនេះគឺជាពន្ធចុងក្រោយនៃប្រាក់បៀវត្សសម្រាប់អនិវាសនជនជាអ្នកទទួល ប្រាក់បៀវត្ស។
ចំពោះអត្ថប្រយោជន៍បន្ថែម ជារៀងរាល់ខែ សហគ្រាស ក្រុមហ៊ុនត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធតាមអត្រា ២០% នៃតម្លៃសរុបរបស់អត្ថប្រយោជន៍បន្ថែមដែលបានផ្តល់ឱ្យនិយោជិតទាំងអស់។ តម្លៃនៃអត្ថប្រយោជន៍បន្ថែមគឺជាតម្លៃទីផ្សារ រួមទាំងពន្ធអាករទាំងអស់។
No comments:
Post a Comment