ពន្ធតែមប្រិ៍ កំណត់លើលិខិតរដ្ឋបាល លិខិតតុលាការ
លិខិតក្រៅតុលាការ និងលើប័ណ្ណប្រកាស។ រាជរដ្ឋាភិបាល កំណត់ដែនអនុវត្ត
និងតារាងពន្ធតែមប្រិ៍ដោយអនុក្រឹត្យ។ ហាមភ្នាក់ងារអាជ្ញាធរមានសមត្ថកិច្ចទទួល
ឬចេញលិខិតត្រូវ ជាប់ពន្ធតែមប្រិ៍ដែលមិនទាន់បានបង់ពន្ធ។
ពន្ធតែមប្រិ៍
ត្រូវបង់តាមការបិទសន្លឹកតែមប្រិ៍ ឬតាមការបង់ប្រាក់ផ្ទាល់ដោយចេញបង្កាន់ដៃ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុកំណត់បែបបទ
និងលក្ខខ័ណ្ឌអនុវត្តការប្រមូលពន្ធតែមប្រិ៍ដោយប្រកាស។
សន្លឹកតែមប្រិ៍នីមួយៗ
មានតម្លៃ ១០០រៀល ២០០រៀល ៥០០រៀល ១,០០០រៀល ២,០០០រៀល។ ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុគឺជាអង្គការមានសមត្ថកិច្ចតែមួយគត់ក្នុងការធ្វើការបោះពុម្ព
សន្លឹកតែមប្រិ៍។
No comments:
Post a Comment