Saturday, December 13, 2014

អាសយដ្ឋាននិងទំនាក់ទំនងពន្ធដារ

ស្នាក់ការកណ្តាល
ឡូតិ៍លេខ ៥២២-៥២៤, កែងមហាវិថីសហព័ន្ធរុស្ស៊ី(១១០) និង ម៉ៅសេទុង(២៤៥), សង្កាត់ទឹកល្អក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ
ទូរស័ព្ទៈ (855) 23 886 708
សារអេឡិចត្រូនិកៈ gdt@tax.gov.kh
 
នាយកដ្ឋានបុគ្គលិក និងរដ្ឋបាល ហិរញ្ញវត្ថុ
ទូរស័ព្ទៈ (855) 23 886 706
សារអេឡិចត្រូនិកៈ dpaf@tax.gov.kh
 
នាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិ
ទូរស័ព្ទៈ (855) 23 884 683
សារអេឡិចត្រូនិកៈ dlls@tax.gov.kh
 
នាយកដ្ឋានសេវាអ្នកជាប់ពន្ធ និងបំណុលពន្ធ
ទូរស័ព្ទៈ (855) 23 885 791
សារអេឡិចត្រូនិកៈ dtsta@tax.gov.kh
 
នាយកដ្ឋានត្រួតពិនិត្យ
ទូរស័ព្ទៈ (855) 23 884 714
សារអេឡិចត្រូនិកៈ dctrl@tax.gov.kh
 
នាយកដ្ឋានព័ត៌មានវិទ្យា
ទូរស័ព្ទៈ (855) 23 882 938
សារអេឡិចត្រូនិកៈ dit@tax.gov.kh
 
នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ (០១)
ទូរស័ព្ទៈ (855) 23 884 672
សារអេឡិចត្រូនិកៈ dlt@tax.gov.kh
 
នាយកដ្ឋានសវនកម្មសហគ្រាស
ទូរស័ព្ទៈ (855) 23 886 716
សារអេឡិចត្រូនិកៈ dea@tax.gov.kh
 
សាខាពន្ធដារ ខណ្ឌឬស្សីកែវ (២០១)
ដីឡូតិ៍លេខ ១០២, ផ្លូវជាតិលេខ៥, សង្កាត់គីឡូម៉ែត្រលេខ៦, ខណ្ឌឬស្សីកែវ, រាជធានីភ្នំពេញ
ទូរស័ព្ទៈ (855) 12 82 33 39
សារអេឡិចត្រូនិកៈ russeykeo@tax.gov.kh
 
សាខាពន្ធដារ ខណ្ឌដូនពេញ (២០២)
ផ្ទះលេខ១៦៦, ផ្ឡូវលេខ ១៣០, សង្កាត់ផ្សារកណ្តាលទី២, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
ទូរស័ព្ទៈ (855) 23 725 673
សារអេឡិចត្រូនិកៈ daunpenh@tax.gov.kh
 
សាខាពន្ធដារ ខណ្ឌ៧មករា ​(២០៣)
ដីឡូលេខ០៥, ផ្លូវលេខ១៥០,​ សង្កាត់វាលវង់, ខណ្ឌ៧មករា, រាជធានីភ្នំពេញ
ទូរស័ព្ទៈ (855) 23 880 660
សារអេឡិចត្រូនិកៈ 7makara@tax.gov.kh
 
សាខាពន្ធដារ ខណ្ឌមានជ័យ (២០៤)
អាគារលេខ ៣៤C, ផ្លូវ៣៦១ កែង ៦៤២, សង្កាត់ច្បាប់អំពៅ១, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ
ទូរស័ព្ទៈ (855) 23 67 00 567
សារអេឡិចត្រូនិកៈ meanchey@tax.gov.kh
 
សាខាពន្ធដារ ខណ្ឌចំការមន (២០៥)
អាគារលេខ២៨, ផ្លូវលេខ៤៨៨, សង្កាត់ផ្សារដើមថ្កូវ, ខណ្ឌចំការមន, រាជធានីភ្នំពេញ
ទូរស័ព្ទៈ (855) 23 211 976
ទូរសារៈ (855) 23 211 976
សារអេឡិចត្រូនិកៈ chamkarmorn@tax.gov.kh
 
សាខាពន្ធដារ ខណ្ឌទួលគោក (២០៦)
ផ្ទះលេខ២៤, ផ្លូវ២៨៧, សង្កាត់បឹងកក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ
ទូរស័ព្ទៈ (855) 23 880 889 / 023 880 970
សារអេឡិចត្រូនិកៈ tuolkork@tax.gov.kh
 
សាខាពន្ធដារ ខណ្ឌដង្កោ (២០៧)
ផ្ទះលេខ ២៩៣, ផ្លូវ ២១៧, ភូមិម័ល, សង្កាត់ដង្កោ, ខណ្ឌដង្កោ, រាជធានីភ្នំពេញ
សារអេឡិចត្រូនិកៈ dangkor@tax.gov.kh
 
សាខាពន្ធដារ ខណ្ឌសែនសុខ (២០៨)
អាគារលេខ៩, សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ
ទូរស័ព្ទៈ (855) 23 231 560
សារអេឡិចត្រូនិកៈ sensok@tax.gov.kh
 
សាខាពន្ធដារ ខណ្ឌពោធិ៍សែនជ័យ (២០៩)
ផ្ទះលេខ២៣៤B, ផ្លូវលេខ ២០០៧, សង្កាត់កាកាប, ខណ្ឌពោធិ៍សែនជ័យ, រាជធានីភ្នំពេញ
ទូរស័ព្ទៈ (855) 97 97 97 902
សារអេឡិចត្រូនិកៈ porsenchey@tax.gov.kh
 
សាខាពន្ធដារ ខេត្តកណ្តាល (០៣)
ផ្ទះលេខ១០៣, ផ្លូវលេខ១០៨, សង្កាត់តាខ្មៅ, ក្រុងតាខ្មៅ, ខេត្តកណ្តាល
ទូរស័ព្ទៈ (855) 23 983 423
សារអេឡិចត្រូនិកៈ kandal@tax.gov.kh
 
សាខាពន្ធដារ ខេត្តកំពង់ចាម (០៤)
ផ្ទះលេខ៥, ភូមិ១៥, ផ្លូវខេមរភូមិន្ទ, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម
ទូរស័ព្ទៈ (855) 42 391 539
ទូរសារៈ (855) 42 391 539
សារអេឡិចត្រូនិកៈ kampongcham@tax.gov.kh
 
សាខាពន្ធដារ ខេត្តបាត់ដំបង (០៥)
ផ្ទះលេខ២, ផ្លូវជាតិលេខ៥, សង្កាត់រតនៈ, ក្រុងបាត់ដំបង, ខេត្តបាត់ដំបង
ទូរស័ព្ទៈ (855) 53 953 963
ទូរសារៈ (855) 53 953 963
សារអេឡិចត្រូនិកៈ battambang@tax.gov.kh
 
សាខាពន្ធដារ ខេត្តព្រៃវែង (០៦)
ភូមិលេខ២, សង្កាត់កំពង់លាវ, ក្រុងព្រៃវែង, ខេត្តព្រៃវែង
ទូរស័ព្ទៈ (855) 16 419 977
សារអេឡិចត្រូនិកៈ preyveng@tax.gov.kh
 
សាខាពន្ធដារ ខេត្តសៀមរាប (០៧)
ផ្លូវជាតិលេខ៦, សង្កាត់ស្វាយដង្គុំ, ក្រុងសៀមរាប, ខេត្តសៀមរាប
ទូរស័ព្ទៈ (855) 63 964 665
សារអេឡិចត្រូនិកៈ siamreap@tax.gov.kh
 
សាខាពន្ធដារ ខេត្តកំពង់ធំ​ (០៨)
ផ្លូវជាតិលេខ៦, សង្កាត់ដំរីជាន់ខ្លា, ក្រុងស្ទឹងសែន, ខេត្តកំពង់ធំ
ទូរស័ព្ទៈ (855) 12 960 142 / 011 775 296
សារអេឡិចត្រូនិកៈ kampong_thom@tax.gov.kh
 
សាខាពន្ធដារ ខេត្តតាកែវ (០៩)
ផ្ឡូវភូមិ១, សង្កាត់រកាក្នុង, ក្រុងដូនកែវ, ខេត្តតាកែវ
ទូរស័ព្ទៈ (855) 32 931 239
ទូរសារៈ (855) 32 931 447
សារអេឡិចត្រូនិកៈ takeo@tax.gov.kh
 
សាខាពន្ធដារ ខេត្តស្វាយរៀង (១០)
ផ្លូវភូមិរោងបន្លែ, សង្កាត់ស្វាយរៀង, ក្រុងស្វាយរៀង, ខេត្តស្វាយរៀង
ទូរស័ព្ទៈ (855) 44 945 741
ទូរសារៈ (855) 44 945 741
សារអេឡិចត្រូនិកៈ svayrieng@tax.gov.kh
 
សាខាពន្ធដារ ខេត្តពោធិ៍សាត់ (១១)
ផ្លូវជាតិលេខ៥, សង្កាត់ផ្ទះព្រៃ, ក្រុងពោធិ៍សាត់, ខេត្តពោធិ៍សាត់
ទូរស័ព្ទៈ (855) 52 740 074
សារអេឡិចត្រូនិកៈ pursat@tax.gov.kh
 
សាខាពន្ធដារ ខេត្តកំពង់ឆ្នាំង ​(១២)
ឃុំប្អេរ, ស្រុកកំពង់ឆ្នាំង, ខេត្តកំពង់ឆ្នាំង
ទូរស័ព្ទៈ (855) 26 770 004
សារអេឡិចត្រូនិកៈ kampongchhnang@tax.gov.kh
 
សាខាពន្ធដារ ខេត្តកំពង់ស្ពឺ (១៣)
ផ្លូវជាតិលេខ៤, សង្កាត់រកាធំ, ក្រុងច្បារមន, ខេត្តកំពង់ស្ពឺ
ទូរស័ព្ទៈ (855) 25 987 389
សារអេឡិចត្រូនិកៈ kampongspeu@tax.gov.kh
 
សាខាពន្ធដារ ខេត្តកំពត (១៤)
ផ្លូវភូមិ១ឧសភា, សង្កាត់កំពង់កណ្តាល, ក្រុងកំពត, ខេត្តកំពត
ទូរស័ព្ទៈ (855) 33 932 711
ទូរសារៈ (855) 33 932 711
សារអេឡិចត្រូនិកៈ kampot@tax.gov.kh
 
សាខាពន្ធដារ ខេត្តព្រះសីហនុ (១៥)
ផ្លូវ១៩មិថុនា, សង្កាត់លេខ៣, ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ
ទូរស័ព្ទៈ (855) 34 934 447 / 034 934 454
ទូរសារៈ (855) 34 934 454
សារអេឡិចត្រូនិកៈ preahsihanouk@tax.gov.kh
 
សាខាពន្ធដារ ខេត្តកោះកុង (១៦)
សង្កាត់ស្មាច់មានជ័យ, ក្រុងខេមរភូមិន្ទ, ខេត្តកោះកុង
ទូរស័ព្ទៈ (855) 35 936 041
ទូរសារៈ (855) 35 936 041
សារអេឡិចត្រូនិកៈ kohkong@tax.gov.kh
 
សាខាពន្ធដារ ខេត្តព្រះវិហារ (១៧)
ផ្លូវភូមិថ្មី, សង្កាត់កំពង់ប្រណាក, ក្រុងព្រះវិហារ, ខេត្តព្រះវិហារ
ទូរស័ព្ទៈ (855) 97 707 2117
សារអេឡិចត្រូនិកៈ preahvihear@tax.gov.kh
 
សាខាពន្ធដារ ខេត្តក្រចេះ (១៨)
សង្កាត់ក្រចេះ, ក្រុងក្រចេះ, ខេត្តក្រចេះ
ទូរស័ព្ទៈ (855) 72 971 444
សារអេឡិចត្រូនិកៈ kratie@tax.gov.kh
 
សាខាពន្ធដារ ខេត្តរតនៈគីរី (១៩)
ផ្លូវភូមិ១, សង្កាត់ឡាបានសៀក, ក្រុងបានលុង, ខេត្តរតនៈគីរី
ទូរស័ព្ទៈ (855) 12 778 849 / 075 6363 008
សារអេឡិចត្រូនិកៈ ratanakiri@tax.gov.kh
 
សាខាពន្ធដារ ខេត្តមណ្ឌលគីរី (២០)
សង្កាត់ស្ពានមានជ័យ, ក្រុងសែនមនោរម្យ, ខេត្តមណ្ឌលគីរី
ទូរស័ព្ទៈ (855) 97 628 2929
សារអេឡិចត្រូនិកៈ mondulkiri@tax.gov.kh
 
សាខាពន្ធដារ ខេត្តបន្ទាយមានជ័យ (២១)
ផ្លូវជាតិលេខ៥, ភូមិក្បាលស្ពាន, សង្កាត់ព្រះពន្លា, ក្រុងសេរីសោភ័ណ, ខេត្តបន្ទាយមានជ័យ
ទូរស័ព្ទៈ (855) 54 958 992
សារអេឡិចត្រូនិកៈ banteaymeanchey@tax.gov.kh
 
សាខាពន្ធដារ ខេត្តស្ទឹងត្រែង (២២)
ផ្លូវភូមិស្ពានថ្ម, សង្កាត់ស្ទឹងត្រែង, ក្រុងស្ទឹងត្រែង, ខេត្តស្ទឹងត្រែង
ទូរស័ព្ទៈ (855) 74 630 3366
សារអេឡិចត្រូនិកៈ stoengtreng@tax.gov.kh
 
សាខាពន្ធដារ ខេត្តកែប (២៣)
ផ្លូវ៣៣A, សង្កាត់កែប, ក្រុងកែប, ខេត្តកែប
ទូរស័ព្ទៈ (855) 12 828 739 / 012 779 456
សារអេឡិចត្រូនិកៈ kep@tax.gov.kh
 
សាខាពន្ធដារ ខេត្តប៉ៃលិន (២៤)
សង្កាត់ប៉ៃលិន, ក្រុងប៉ៃលិន, ខេត្តប៉ៃលិន
ទូរស័ព្ទៈ (855) 16 882 905
សារអេឡិចត្រូនិកៈ pailin@tax.gov.kh
 
សាខាពន្ធដារ ខេត្តឧត្តរមានជ័យ (២៥)
ភូមិឈូក, សង្កាត់សំរោង, ក្រុងសំរោង, ខេត្តឧត្តរមានជ័យ
ទូរស័ព្ទៈ (855) 65 6358168
សារអេឡិចត្រូនិកៈ odormeanchey@tax.gov.kh
 
សាខាពន្ធដារ ខេត្តត្បូងឃ្មុំ (២៦)
ផ្លូវជាតិលេខ ៧, ភូមិពោធិរោងលិច, ឃុំកោងកាង, ស្រុកពញ្ញាក្រែក, ខេត្តត្បួងឃ្មុំ
ទូរស័ព្ទៈ (855) 42 47 47 047
សារអេឡិចត្រូនិកៈ tboungkhmum@tax.gov.kh
 

ពន្ធលើអចលនទ្រព្យ

គោលបំណងវិចារណភាវូបនីយកម្មក្នុងការប្រើប្រាស់ដី និងដើម្បីជាប្រយោជន៍ដល់ថវិការដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវបង្កើតពន្ធលើអចលនទ្រព្យស្ថិតនៅក្នុងភូមិសាស្រ្តរដ្ឋបាលរាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។ ពន្ធដែល ត្រូវប្រមូលពីអចលនទ្រព្យនេះតម្រូវតែលើអចលនទ្រព្យដែលមានតម្លៃលើសពី ១០០,០០០,០០០(មួយរយលាន) រៀល។
សម្រាប់គោលដៅនៃពន្ធនេះ ពាក្យ ‹អចលនទ្រព្យ› សំដៅដល់ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភា្ជប់នឹង ដីនោះ។
ពន្ធនេះត្រូវប្រមូល ប្រចាំឆ្នាំតាមអត្រា ០,១% (សូន្យក្បៀសមួយភាគរយ) លើតម្លៃអចលនទ្រព្យ។ មូលដ្ឋានគិតពន្ធ គឺជាតម្លៃ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់នឹងដីនោះ ដោយកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០,០០០,០០០ (មួយរយលាន) រៀល។ តម្លៃ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភ្ជាប់នឹងដីនោះ ត្រូវកំណត់តាមតម្លៃទីផ្សារដោយ គណកម្មាការវាយតម្លៃអចលនទ្រព្យដែរបង្កើតដោយប្រកាសរបស់រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អាករបំភ្លឺសាធារណៈ

អាករសម្រាប់បំភ្លឺសាធារណៈ ត្រូវបានកំណត់តាមអត្រា ៣% លើការផ្គត់ផ្គង់គ្រប់ដំណាក់កាលនូវ សុរាមេរ័យ និង បារី។ អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់ផលិតផលទាំងនេះត្រូវទទួលខុសត្រូវក្នុងការ បង់ប្រាក់អាករនេះ ជូនរដ្ឋបាលសារ ពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។

អាករស្នាក់នៅ

អាករលើការស្នាក់ត្រូវបានកំណត់តាមអត្រា ២% លើការស្នាក់នៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ ក្នុងព្រះរាជាណា ចក្រ។ អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់សេវាស្នាក់នៅត្រូវទទួលខុសត្រូវក្នុងការ បង់ប្រាក់អាករនេះជូនរដ្ឋបាលសារពើពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។

ពន្ធលើមធ្យោបាយដឹកជញ្ជូន

និងយានជំនិះគ្រប់ប្រភេទ ពន្ធនេះត្រូវអនុវត្តទៅលើ មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ។ អត្រាពន្ធ និងរយៈពេលត្រូវបង់ ត្រូវកំណត់តាមការប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ពន្ធសត្តឃាត

  • ពន្ធសត្តឃាត ត្រូវប្រមូលលើគ្រប់សមាសភាពសេដ្ឋកិច្ច ដែលសម្លាប់សត្វគោ ក្របី ជ្រូក
    • ពន្ធសត្តឃាត ត្រូវយកតែម្តងលើសត្វមួយក្បាលដែលយកទៅសម្លាប់នៅកន្លែងពិឃាតសត្វ ឬនៅសត្ត ឃាតដ្ឋាន។
    • ក្នុងករណីពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវកំណត់របៀបរបបប្រមូលពន្ធសត្តឃាតពីអ្នកទិញ ឬ អ្នកដឹកជញ្ជូន ឬអ្នកលក់សត្វរស់។
  • ពន្ធសត្តឃាត ត្រូវប្រមូលតាមអត្រា ៣% លើថ្លៃសត្វដែលសម្លាប់យកសាច់ហៅថា ‹ថ្លៃគិតពន្ធ›
  • ថ្លៃគិតពន្ធ គឺជាថ្លៃលក់រាយនូវសត្វរស់ គិតជាមធ្យមនៅលើទីផ្សារតាមរយៈកាលនីមួយៗ។ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងកំណត់តម្លៃសត្វដែលសម្លាប់យកសាច់សម្រាប់ធ្វើជាមូលដ្ឋានគិតពន្ធសត្តឃាតឱ្យ បានសមស្រប និងថ្លៃនៅលើទីផ្សារដែលប្រែប្រួល។

ពន្ធលើដីធ្លីមិនបានប្រើប្រាស់

ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំង ឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។
ពន្ធដីធ្លីលើដីមិនបានប្រើប្រាស់ត្រូវបង់ដោយកម្មសិទ្ធិករ។
មូលដ្ឋានកំណត់ពន្ធគឺជា ថ្លៃដីគិតតាមថ្លៃទីផ្សារតាមទីក្រុង និងតាមតំបន់នីមួយៗដែលវាយតម្លៃទៅតាមតម្លៃគិត ក្នុងមួយម៉ែត្រក្រឡាកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់យ៉ាងយឺត បំផុត នៅថ្ងៃទី៣០ ខែមិថុនា នៃឆ្នាំប្រមូលពន្ធ។
ពន្ធនេះត្រូវកំណត់តាមអត្រា ២% លើមូលដ្ឋានកំណត់ពន្ធដែលបានចែងក្នុងមាត្រា ៣០។
កម្មសិទ្ធិករនៃដីធ្លី ជាប់ពន្ធមានភារកិច្ចត្រូវគណនាប្រាក់ពន្ធតាមគំរូលិខិតប្រកាសផ្តល់ដោយអង្គការ ពន្ធ និងត្រូវបង់ យ៉ាងយឺតបំផុតនៅថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំនីមួយៗជូនទៅផ្នែកពន្ធនៅកន្លែងដែលដីធ្លីជាប់ពន្ធស្ថិតនៅ។ ដីធ្លីជាប់ពន្ធ នីមួយៗត្រូវធ្វើលិខិតប្រកាស ០១ច្បាប់។

ពន្ធប្រថាប់ត្រា

  • ពន្ធប្រថាប់ត្រាត្រូវកំណត់តាមអត្រា ៤% ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬ ការការផ្ទេរសិទ្ធិកាន់កាប់ដីដែល គ្មានសំណង់ក្រោមរូបភាពជាការលក់ ការដោះដូរ ការទទួលអំណោយ ការដាក់ភាគទុនក្រុមហ៊ុន។
  • ត្រូវជាប់ពន្ធប្រថាប់ត្រាតាមអត្រាសមាមាត្រ ៤% ចំពោះការផ្ទេរកម្មសិទ្ធិមធ្យោបាយដឹកជញ្ជូន និងយានជំនិះ ដូចខាងក្រោម៖
    - រថយន្តដឹក ទំនិញធុនធ្ងន់ រថយន្តដឹកទំនិញធុនស្រាល រថយន្ត ទោចក្រយានយន្ត
    - កាណូត សាឡង់ កប៉ាល់
  • លិខិតមានលក្ខណៈគតិយុត្តិដូចខាងក្រោម ត្រូវជាប់ពន្ធប្រថាប់ត្រា៖
    - លិខិតស្តីពីការបង្កើតក្រុមហ៊ុន ១,0០០,០០០ រៀល
    - លិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ១,0០០,០០០ រៀល
    - លិខិតស្តីពីការបិទក្រុមហ៊ុន ១,0០០,០០០ រៀល
  • ០,១% នៃតម្លៃចុះកិច្ចសន្យាចំពោះកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ
  • ០,១% នៃតម្លៃភាគហ៊ុនចំពោះការផ្ទេរចំណែកណាមួយ ឬ ទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន
ពន្ធប្រថាប់ត្រាត្រូវ បានបង់ដោយអ្នកទទួលកម្មសិទ្ធិ ទទួលសិទ្ធិកាន់កាប់ដីធ្លីដែលគ្មានសំណង់ គិតជាសមាមាត្រ លើតម្លៃពិតប្រាកដនៃទ្រព្យសម្បត្តិនាថ្លៃផ្ទេរកម្មសិទ្ធិនិងសិទ្ធិកាន់កាប់។ ប៉ុន្តែដើម្បីឱ្យមានភាពងាយស្រួល រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចកំណត់តម្លៃសម្រាប់រយៈកាលនីមួយៗ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការគិតគួរប្រាក់ពន្ធដែល ត្រូវបង់។

ពន្ធប៉ាតង់

ពន្ធប៉ាតង់ជាពន្ធកំណត់លើផលរបរសរុបប្រចាំឆ្នាំដែលត្រូវបង់ក្នុងអំឡុងពេល ចាប់ពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ៣១ ខែមីនា ជារៀងរាល់ឆ្នាំ។ អ្នកជាប់ពន្ធដែលទើបចាប់ផ្តើមប្រកបអាជីវកម្មត្រូវបង់ពន្ធប៉ាតង់ពេញមួយឆ្នាំ ប្រសិនបើ ចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ឬបង់ពន្ធប៉ាតង់ពាក់កណ្តាលឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្ម ក្នុងរយៈពេល ៦ខែចុងឆ្នាំ។ អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់មុខរបរអាជីវកម្មតែមួយនៅ ក្នុងខេត្ត/ក្រុងតែមួយ មិនចាំបាច់បង់ពន្ធប៉ាតង់ផ្សេងគ្នាទេ ប៉ុន្តែបើមានមុខរបរអាជីវកម្មខុសៗគ្នា ឬស្ថិតនៅក្នុងខេត្ត/ក្រុង ផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមមុខរបរនីមួយៗ និងទៅតាមខេត្ត/ក្រុងដោយឡែកៗពីគ្នា។ អ្នកជាប់ពន្ធត្រូវដាក់តាំងឬ ព្យួរប័ណ្ណប៉ាតង់នៅទីកន្លែងប្រកបអាជីវកម្មជាគោលដើមរបស់ខ្លួន។

ពន្ធតែមប្រិ៍

ពន្ធតែមប្រិ៍ កំណត់លើលិខិតរដ្ឋបាល លិខិតតុលាការ លិខិតក្រៅតុលាការ និងលើប័ណ្ណប្រកាស។ រាជរដ្ឋាភិបាល កំណត់ដែនអនុវត្ត និងតារាងពន្ធតែមប្រិ៍ដោយអនុក្រឹត្យ។ ហាមភ្នាក់ងារអាជ្ញាធរមានសមត្ថកិច្ចទទួល ឬចេញលិខិតត្រូវ ជាប់ពន្ធតែមប្រិ៍ដែលមិនទាន់បានបង់ពន្ធ។
ពន្ធតែមប្រិ៍ ត្រូវបង់តាមការបិទសន្លឹកតែមប្រិ៍ ឬតាមការបង់ប្រាក់ផ្ទាល់ដោយចេញបង្កាន់ដៃ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុកំណត់បែបបទ និងលក្ខខ័ណ្ឌអនុវត្តការប្រមូលពន្ធតែមប្រិ៍ដោយប្រកាស។
សន្លឹកតែមប្រិ៍នីមួយៗ មានតម្លៃ ១០០រៀល ២០០រៀល ៥០០រៀល ១,០០០រៀល ២,០០០រៀល។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាអង្គការមានសមត្ថកិច្ចតែមួយគត់ក្នុងការធ្វើការបោះពុម្ព សន្លឹកតែមប្រិ៍។

ពន្ធលើឈ្នួលផ្ទះ និង ដី

  • ពន្ធលើឈ្នួលផ្ទះ និង ដីត្រូវកំណត់យកលើប្រាក់ឈ្នួលដែលបានមកពីការជួល៖
    • អាគារដែលសង់លើដីដូចជាៈ ផ្ទះ រោងចក្រ ភណ្ឌាគារ ការិយាល័យ ។ល។
    • ហត្ថូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម
    • ឋាបនភ័ណ្ឌពាណិជ្ជកម្ម ឧស្សាហកម្ម ដែលនៅនឹងមួយកន្លែង អាគារធំៗដែលទុកដាក់ធាតុរាវ ឬ ផលិតផលផ្សេងៗ ដូចជា ប្រេងឥន្ធនៈ កៅស៊ូចាក់ថ្នល់ គ្រាប់ធញ្ញជាតិ
    • ផ្ទះអណ្តែតទឹក កប៉ាល់សម្រាប់ធ្វើជាលំនៅដ្ឋាន ឬ ដើម្បីប្រកបអាជីវកម្មផ្សេងៗ
    • ដីធ្លីដែលគ្មានសំណង់ ដោយរាប់បញ្ចូលទាំងកន្លែងយកថ្ម យករ៉ែ ធ្យូងថ្ម បឹងបូរ ស្រែអំបិល។
  • ពន្ធនេះត្រូវប្រមូលពីកម្មសិទ្ធិករ ឬ សិទ្ធិវន្តរបស់កម្មសិទ្ធិករ
  • អត្រាពន្ធលើឈ្នួលផ្ទះ និងដីត្រូវបានកំណត់ស្មើនឹង ១០%នៃប្រាក់ឈ្នួលដុល។ ប្រាក់ឈ្នួលដុល គឺជាប្រាក់ឈ្នួល ដែលបានចុះកិច្ចសន្យា ឬបានព្រមព្រៀងជាមួយអ្នកជួល។

អាករលើផលរបរ

អាករលើផលរបរត្រូវបង់ជារៀងរាល់ខែតាមអត្រា ២% នៃផលរបរប្រចាំខែ និងត្រូវអនុវត្តន៏លើអ្នកជាប់ពន្ធរបប ម៉ៅការ(ជាអ្នកជាប់ពន្ធតូចៗ មិនមែនជាអ្នកជាប់ពន្ធក្នុងរបបពិត) ។

អាករពិសេសលើទំនិញ

និងសេវាមួយចំនួន អាករពិសេសលើទំនិញ និងសេវាមួយចំនួន ត្រូវបានកំណត់លើទំនិញនិងសេវាមួយចំនួន។ ទំនិញដែលជាប់អាករ នេះមានភេសជ្ជៈ ស្រា បារី (១០%) ស្រាបៀរ (២០%)។ សេវាមួយចំនួនមានសេវាលំហែកំសាន្ត (១០%) ការដឹកជញ្ជូនអ្នក ដំណើរតាមផ្លូវអាកាស (១០%) និងសេវាទូរស័ព្ទ (៣%) ។ អ្នកជាប់ពន្ធដែលផលិតទំនិញ ឬផ្គត់ផ្គង់សេវាទាំងនេះត្រូវ ទទួលខុសត្រូវក្នុងការបង់ប្រាក់អាករនេះជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតត្រឹម ថ្ងៃទី១៥ នៃខែបន្ទាប់ពីខែដែលមាន ការផ្គត់ផ្គង់។

អាករលើតម្លៃបន្ថែម

អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ជាប់អាករ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែម និងប្រមូលអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ទំនិញឬសេវាឱ្យអតិថិជន។
ទំនិញ សំដៅដល់ទ្រព្យរូបី ក្រៅពីដីធ្លីនិងប្រាក់កាស រីឯសេវា សំដៅដល់ការផ្តល់អ្វីមួយដែលមានតម្លៃ ក្រៅពីទំនិញ ដីធ្លី និងប្រាក់កាស។
ការផ្គត់ផ្គង់ជាប់អាករសំដៅដល់ៈ
  • ការផ្គត់ផ្គង់ទំនិញឬសេវាដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ការដកយកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ
  • ការផ្តល់ជាអំណោយឬការផ្គត់ផ្គង់ក្រោមតម្លៃពិត នូវទំនិញឬសេវាដោយបុគ្គលជាប់អាករ
  • ការនាំចូលទំនិញមកក្នុងតំបន់ត្រួតពិនិត្យគយនៃព្រះរាជាណាចក្រកម្ពុជា
ការផ្គត់ផ្គង់មិនជាប់អាករមានដូចតទៅៈ
  • សេវាប្រៃសណីយ៍សាធារណៈ
  • សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្រ្តនិងទន្តសាស្រ្តនិងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជ សាស្រ្ត និងទន្តសាស្រ្តដែលទាក់ទិននិងការបំពេញសេវាទាំងនេះ
  • សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
  • សេវាធានារ៉ាប់រង
  • សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ ក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • សកម្មភាពមិនស្វែងរកចំណេញដើម្បីបំរើផលប្រយោជន៍សាធារណៈ ដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ការនាំចូលនិងការទិញទំនិញសម្រាប់ឬដោយបេសកកម្មទូតនិង កុងស៊ុលបរទេសអង្គការអន្តរជាតិ និងទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា សម្រាប់យកមកប្រើនៅក្នុងការបំពេញមុខងារជាផ្លូវការរបស់ខ្លួន
អត្រាអាករលើតម្លៃបន្ថែមមានៈ
  • ១០% សម្រាប់ការនាំចូលឬការផ្គត់ផ្គង់ទំនិញឬសេវាក្នុងព្រះរាជាណាចក្រកម្ពុជា
  • ០% សម្រាប់ការនាំចេញ
ការគណនាប្រាក់អាករត្រូវបង់ៈ
  • ប្រាក់អាករដែលបានបង់នៅពេលនាំចូលទំនិញ ឬប្រាក់អាករដែលបានបង់លើការទិញទំនិញ ឬសេវា សម្រាប់ ប្រកបអាជីវកម្ម ហៅថា "អាករលើធាតុចូល"
  • ប្រាក់អាករដែលបានគិតយកពីអតិថិជនពីការផ្គត់ផ្គង់ទំនិញ ឬសេវាហៅថា "អាករលើធាតុចេញ"
  • ប្រាក់អាករត្រូវបង់ = អាករលើធាតុចេញ - អាករលើធាតុចូល
អាករលើធាតុចូលដែលមិនអាចកាត់កងបានៈ
    អាករលើធាតុចូលដែលមិនអាចកាត់កងបានរួមមានប្រាក់អាករដែលបានបង់លើៈ
  • ចំណាយទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ លើកលែងតែបុគ្គលជាប់អាករមានអាជីវកម្មជាអ្នកផ្គត់ផ្គង់ ការទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ
  • ការទិញឬការនាំចូលរថយន្ត លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកលក់ ឬជួលរថយន្ត
  • ការទិញឬការនាំចូលផលិតផលតេលសិលាមួយចំនួន លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកផ្គត់ផ្គង់ ផលិតផលតេលសិលាទាំងនោះ
អ្នកជាប់ពន្ធដែល ធ្វើការផ្គត់ផ្គង់ជាប់អាករនូវទំនិញឬសេវា ត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករជូនរដ្ឋបាលសារ ពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមាន ការផ្គត់ផ្គង់។

ពន្ធលើប្រាក់បៀវត្ស

ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌ នៃការ បំពេញសកម្មភាពបំរើការងារ។ រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិងប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តអនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះ ប្រាក់បៀវត្សប្រភពកម្ពុជា។ សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេល បើកប្រាក់បៀវត្សឱ្យដល់និយោជិត និងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី ១៥នៃខែបន្ទាប់ ពីខែដែលប្រាក់បៀវត្សត្រូវបានបើក។
សម្រាប់និយោជិតនិវាសនជន ប្រាក់ពន្ធត្រូវបង់ត្រូវកំណត់លើប្រាក់បៀវត្សជាប់ពន្ធប្រចាំខែនិងត្រូវកាត់ទុក តាមអត្រាកំណើនតាមថ្នាក់ដូចតទៅៈ


ភាគបៀវត្សប្រចាំខែត្រួវជាប់ពន្ធ អត្រាពន្ធ
ពី ០ ៛ ដល់ ៥០០.០០០ ៛ ០%
ពី ៥០០. ០០១ ៛ ដល់ ១.២៥០.០០០ ៛ ៥%
ពី ១.២៥០.០០១ ៛ ដល់ ៨.៥០០.០០០ ៛ ១០%
ពី ៨.៥០០.០០១ ៛ ដល់ ១២.៥០០.០០០ ៛ ១៥%
    លើសពី ១២.៥០០.០០០ ៛ ២០%

សម្រាប់និយោជិតអនិវាសនជន ពន្ធលើប្រាក់បៀវត្សត្រូវបានកាត់ទុកតាមអត្រា ២០% នៃទឹកប្រាក់ត្រូវបើកឱ្យមុន ការកាត់ទុក។ ពន្ធកាត់ទុកនេះគឺជាពន្ធចុងក្រោយនៃប្រាក់បៀវត្សសម្រាប់អនិវាសនជនជាអ្នកទទួល ប្រាក់បៀវត្ស។
ចំពោះអត្ថប្រយោជន៍បន្ថែម ជារៀងរាល់ខែ សហគ្រាស ក្រុមហ៊ុនត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធតាមអត្រា ២០% នៃតម្លៃសរុបរបស់អត្ថប្រយោជន៍បន្ថែមដែលបានផ្តល់ឱ្យនិយោជិតទាំងអស់។ តម្លៃនៃអត្ថប្រយោជន៍បន្ថែមគឺជាតម្លៃទីផ្សារ រួមទាំងពន្ធអាករទាំងអស់។

ពន្ធកាត់ទុក

ពន្ធកាត់ទុកទូទៅត្រូវបានកំណត់ដូចតទៅៈ

  • អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម ដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុ ឱ្យដល់អ្នកជាប់ពន្ធនិវាសនជន ត្រូវកាត់ទុក និងបង់ប្រាក់ពន្ធទៅតាមអត្រាកំណត់ដូចខាងក្រោមលើការទូទាត់មុនការកាត់ទុកប្រាក់ ពន្ធៈ
    • អត្រា ១៥ ភាគរយចំពោះ
      • ប្រាក់ចំណូលដែលរូបវន្តបុគ្គលបានទទួលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោ បល់ ឬសេវាប្រហាក់ប្រហែល
      • សួយសារចំពោះទ្រព្យអរូបីនិងភាគកម្មក្នុងធនធានរ៉ែ ហើយនិងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជនដែល ប្រកបអាជីវកម្ម ដែលមិនមែនជាធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន
    • អត្រា ១០ ភាគរយ ចំពោះប្រាក់ចំណូលពីការឱ្យជួលចលន ឬអចលនទ្រព្យ
    • អត្រា ៦ ភាគរយ ចំពោះការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជនដែល មានគណនីបញ្ញើមានការកំណត់
    • អត្រា ៤ ភាគរយ ចំពោះការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជនដែល មានគណនីសន្សំគ្មានការកំណត់
  • ការកាត់ទុកក្នុងមាត្រានេះមិនត្រូវអនុវត្តទេចំពោះ ការប្រាក់ដែលបង់ឱ្យធនាគារ និងស្ថាប័នសញ្ជ័យធនក្នុងស្រុក និងការ ទូទាត់ចំពោះប្រាក់ចំណូលលើកលែងពន្ធដូចមានចែងក្នុងមាត្រា ៩ ថ្មីនៃច្បាប់នេះ។
- អ្នកជាប់ពន្ធនិវាសនជនដែល ប្រកបអាជីវកម្ម ដែលបានទូទាត់ប្រាក់ចំណូលខាងក្រោមនេះ ឱ្យទៅអ្នកជាប់ពន្ធអនិវាសនជន ត្រូវកាត់ ទុកនិងបង់នូវប្រាក់ពន្ធ ចំនួន ១៤ ភាគរយនៃទឹកប្រាក់ត្រូវបើកៈ
  • ការប្រាក់
  • សួយសារ ថ្លៃឈ្នួល និងប្រាក់ចំណូលផ្សេងៗ ទាក់ទិននឹងការប្រើប្រាស់ទ្រព្យសម្បត្តិ
  • ការទូទាត់ចំពោះសេវាគ្រប់គ្រង និងសេវាបច្ចេកទេសនានា ដែលនិងត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ភាគលាភ
- ពន្ធកាត់ទុកលើការទូទាត់ឱ្យដល់អ្នកជាប់ពន្ធនិវាសនជនតាមមាត្រា ២៥ថ្មី នៃច្បាប់នេះ និងពន្ធការទុកលើការទូទាត់ឱ្យដល់ អនិវាសនជនតាមមាត្រា ២៦ថ្មីនៃច្បាប់នេះ ត្រូវចាត់ទុកថាជាពន្ធចុងក្រោយសម្រាប់អ្នកទទួលការទូទាត់ដែលមានបញ្ជាក់ក្នុង មាត្រាទាំង២ ខាងលើនេះ។

ពន្ធអប្បបរមា

ពន្ធអប្បបរមាជាពន្ធមួយដាច់ដោយឡែកនិងផ្សេងៗពីពន្ធលើប្រាក់ចំណេញ។ ពន្ធនេះត្រូវបង់ដោយអ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាសលើកលែងតែគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមអត្រា ១ ភាគរយលើផលរបរ ប្រចាំឆ្នាំរួមបញ្ជូលទាំងពន្ធអាករនានាវៀរលែងតែអាករលើតម្លៃបន្ថែម។ ពន្ធនេះត្រូវបង់នៅពេលទូទាត់ពន្ធលើប្រាក់ ចំណេញប្រចាំឆ្នាំ ហើយអាចត្រូវបានកាត់បន្ថយដោយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។

ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ

សហគ្រាសដែលជាប់ពន្ធលើ ប្រាក់ចំណេញតាមរបបពិតរួមទាំងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលជាប់ពន្ធលើប្រាក់ចំណេញតាមអត្រា ៩% មានកាតព្វកិច្ចបង់ប្រាក់រំដោះប្រចាំខែសម្រាប់ពន្ធលើប្រាក់ចំណេញតាម អត្រា ១% នៃផលរបរគិតរួមបញ្ចូលទាំងពន្ធអាករទាំងអស់វៀលែងតែអាករលើតម្លៃបន្ថែមដែលសម្រេច បានក្នុងខែមុន។ ប្រាក់រំដោះនឹងត្រូវបានយកមកកាត់កងពីពន្ធលើប្រាក់ចំណេញនៅពេលធ្វើការទូទាត់ ប្រចាំឆ្នាំ។

ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញត្រូវ បានកំណត់លើអ្នកជាប់ពន្ធនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូល ប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន ពន្ធលើប្រាក់ចំណេញកំណត់តែលើប្រាក់ចំណូលប្រភពកម្ពុជាប៉ុណ្ណោះ។

ប្រាក់ចំណេញជាប់ពន្ធ
ប្រាក់ចំណេញជាប់ពន្ធ គឺជាប្រាក់ចំណេញសុទ្ធបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការអារជីវកម្មគ្រប់ ប្រភេទរួម បញ្ចូលទាំងចំណេញមូលធនដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្មព្រមទាំងប្រាក់ ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគការប្រាក់ថ្លៃឈ្នួល និងសួយសារផង។ ប្រាក់ចំណេញជាប់ពន្ធក៏រួម បញ្ចូលផងដែរនូវចំណេញមូលធនទាំងអស់ពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុ ឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិ ការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។
អត្រាពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំមានដូចតទៅៈ
១- ២០ភាគរយ ចំពោះប្រាក់ចំណេញដែលសម្រេចបានដោយនីតិបុគ្គល
២- ៣០ភាគរយ ចំពោះប្រាក់ចំណេញដែលសម្រេចបានក្រោមកិច្ចសន្យាបែងចែកផលិតផលប្រេងកាត និងឧស្ម័ន ធម្មជាតិ ឬសម្រេចបានពីការធ្វើអាជីវកម្មលើធនធានធម្មជាតិរួមទាំង ព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃនានា
៣- ៩ភាគរយ ចំពោះប្រាក់ចំណេញរបស់គម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ដែល ទទួលស្គាល់ដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់រយៈពេលអន្តរកាល ៥ឆ្នាំ ដោយគិតចាប់ផ្តើមពីប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃ ព្រះរាជាណាចក្រកម្ពុជា
៤- ០ភាគរយ ចំពោះប្រាក់ចំណេញរបស់គម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ដែលស្ថិតនៅ ក្នុងរយៈ ពេលលើកលែងពន្ធដែលកំណត់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
៥- តាមតារាងអត្រាពន្ធកំណើនតាមថ្នាក់ខាងក្រោមចំពោះប្រាក់ចំណេញដែលសម្រេចបានដោយ រូបវន្តបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗរបស់ក្រុមអាជីវកម្មដែលមិនត្រូវបាន ចាត់ទុកជានីតិបុគ្គលៈ

ភាគនៃប្រាក់ចំណេញប្រចាំឆ្នាំដែលត្រូវជាប់ពន្ធ អត្រាពន្ធ
ពី ០ ៛ ដល់ ៦.០០០.០០០ ៛ ០%
ពី ៦.០០០.០០១ ៛ ដល់ ១៥.០០០.០០០ ៛ ៥%
ពី ១៥.០០០.០០១ ៛ ដល់ ១០២.០០០.០០០ ៛ ១០%
ពី ១០២.០០០.០០១ ៛ ដល់ ១៥០.០០០.០០០ ៛ ១៥%
លើសពី ១៥០.០០០.០០០ ៛ ២០%

៦- ចំពោះសហគ្រាសដែលមានសកម្មភាពជាសំខាន់ក្នុងការធានារ៉ាប់រងឬ ធានារ៉ាប់រងបន្តលើជីវិត ទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណេញត្រូវបានកំណត់ខាងក្រោមៈ
ក. ៥% នៃបុព្វលាភធានារ៉ាប់រងដុលដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ ចំពោះការធានារ៉ាប់រង ឬធានារ៉ាប់រងបន្ត នូវហានិភ័យនៅព្រះរាជាណាចក្រកម្ពុជា
ខ. តាមអត្រាទាំងឡាយដូចមានចែងក្នុងចំណុច ១-២-៣-៤និង៥ ខាងលើ ចំពោះសកម្មភាពដទៃទៀតដែល មិនមែនជាការធានារ៉ាប់រង ឬធានារ៉ាប់រងបន្ត

ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ
អ្នកជាប់ពន្ធតាមរបប ស្វ័យប្រកាស រួមទាំងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាប់ពន្ធលើប្រាក់ ចំណេញតាមអត្រា ៩% ត្រូវមានកាតព្វកិច្ចបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណេញប្រចាំខែតាមអត្រា ១% នៃផលរបរគិតរួម បញ្ចូលទាំងពន្ធអាករទាំងអស់វៀរលែងតែអាករលើតម្លៃបន្ថែមដែលសម្រេចបានក្នុងខែមុន យ៉ាងយឺតបំផុតត្រឹមថ្ងៃទី ១៥ នៃខែបន្ទាប់។ ផលរបរនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលស្ថិតក្នុងរយៈពេល លើកលែងពន្ធត្រូវបាន លើកលែងពីការបង់ប្រាក់រំដោះនេះ។ ប្រាក់រំដោះពន្ធលើប្រាក់ចំណេញនឹងត្រួវបានយកទៅកាត់កងពីពន្ធលើប្រាក់ចំណេញ នៅពេលធ្វើការទូទាត់ប្រចាំឆ្នាំ។
ពន្ធលើប្រាក់ចំណេញបន្ថែមលើការបែងចែកភាគលាភ
នៅពេលបែងចែកភាគលាភ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបង់ពន្ធលើប្រាក់ចំណេញបន្ថែមលើការបែង ចែកភាគលាភដូចតទៅៈ
១- ពន្ធលើប្រាក់ចំណេញបន្ថែមត្រូវបង់ក្នុងចំនួនស្មើនឹង ២០ភាគរយ នៃទឹកប្រាក់ត្រូវបែងចែកចំពោះ :
ក. ការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ប្រសិនបើអ្នកជាប់ពន្ធធ្វើការបែងចែកប្រាក់ចំណេញរក្សាទុកឬប្រាក់ចំណេញ ប្រចាំឆ្នាំ ដែលបានបង់ពន្ធលើប្រាកប់ចំណេញ តាមអត្រា ០ភាគរយ
ខ. ការបែងចែកដទៃទៀត វៀរលែងតែការបែងចែកដែលបានកំណត់ក្នុងចំណុច ២ និង ៣ ខាងក្រោមនេះ និងការបង់សងវិញនូវមូលធន
២- ពន្ធលើប្រាក់ចំណេញបន្ថែមត្រូវបង់ក្នុងចំនួនស្មើនឹង ១១ ភាគ ៩១ នៃទឹកប្រាក់ត្រូវបែងចែកចំពោះការបែងចែក ប្រាក់ចំណេញរក្សាទុកឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ប្រសិនបើអ្នកជាប់ពន្ធធ្វើការបែងចែក ប្រាក់ចំណេញរក្សាទុក ប្រាក់ចំណេញប្រចាំឆ្នាំ ដែលបានបង់ពន្ធលើប្រាក់ចំណេញ តាមអត្រា ៩ភាគរយ
៣- ពន្ធលើប្រាក់ចំណេញបន្ថែមមិនត្រូវអនុវត្តទេចំពោះ ការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំ ឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ប្រសិនបើអ្នកជាប់ពន្ធធ្វើការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំ ឆ្នាំដែលបានបង់ពន្ធលើប្រាក់ចំណេញតាមអត្រា ២០ភាគរយ ឬអត្រា ៣០ភាគរយ
ពន្ធកាត់ទុកលើនិវាសនជន
អ្នកជាប់ពន្ធនិវាសនជនដែលប្រកប អាជីវកម្មដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ឬជាវត្ថុឱ្យដល់អ្នកជាប់ពន្ធ និវាសនជន ត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធទៅតាមអត្រាដូចខាងក្រោមលើចំនួនទូទាត់មុនការកាត់ ទុកប្រាក់ពន្ធៈ
ក. អត្រា ១៥% ចំពោះ
- ប្រាក់ចំណូលដែលរូបវន្តបុគ្គលបានទទួលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោ បល់ឬសេវាប្រហាក់ប្រហែល
- សួយសារចំពោះទ្រព្យអរូបបីនិងភាគកម្មក្នុងធនធានរ៉ែ ហើយនិងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជន ដែលប្រកបអាជីវកម្មដែលមិនមែនជាធនាគារឬ ស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន
ខ. អត្រា ១០% ចំពោះប្រាក់ចំណូលពីការឱ្យជួលចលនឬអចលនទ្រព្យ
គ. អត្រា ៦% ចំពោះការប្រាក់ដែលធនាគារឬស្ថាប័នសញ្ច័យធនក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជនដែល មានគណនីបញ្ញើមានកាលកំណត់
ឃ. អត្រា ៤% ចំពោះការប្រាក់ដែលធនាគារឬស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជនដែល មានគណនីសន្សំគ្មានកាលកំណត់
ការកាត់ទុកខាងលើនេះ មិនត្រូវអនុវត្តទេចំពោះការប្រាក់ដែលបង់ទៅឱ្យធនាគារនិងស្ថាប័នសញ្ជ័យធនក្នុង ស្រុក និងការទូទាត់ចំពោះប្រាក់ចំណូលលើកលែងពន្ធដូចមានចែងក្នុងមាត្រា ៩ថ្មីនៃច្បាប់ស្តីពីសារពើពន្ធ។
ពន្ធកាត់ទុកលើអនិវាសនជន
អ្នកជាប់ពន្ធនិវាសនជនដែលប្រកប អាជីវកម្មដែលធ្វើការទូទាត់ប្រាក់ចំណូលដូចខាងក្រោមនេះ ឱ្យទៅអ្នកជាប់ពន្ធ អនិវាសនជនត្រូវកាត់ទុកនិងបង់នូវប្រាក់ពន្ធតាមអត្រា ១៤% នៃទឹកប្រាក់ត្រូវបើកៈ
ក. ការប្រាក់
ខ. សួយសារ ថ្លៃឈ្នួល និងប្រាក់ចំណូលផ្សេងៗទាក់ទិននិងការប្រើប្រាស់ទ្រព្យសម្បត្តិ
គ. ការទូទាត់ចំពោះសេវាគ្រប់គ្រង និងសេវាបច្ចេកទេសនានា
ឃ. ភាគលាភ
សហគ្រាស ក្រុមហ៊ុនត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធដែលបានកាត់ទុកក្នុងរយៈពេល ១៥ថ្ងៃក្រោយដំណាច់ ខែដែលមានការទូទាត់។ ពេលកាត់ទុកគឺជាពេលដែលចំណាយត្រូវបានកត់ត្រាក្នុងបញ្ជីគណនេយ្យ។

សារាចរណែនាំ

ប្រកាស

អនុក្រឹត្យ

ច្បាប់

    - ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១០ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០៩/០២៦ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៩
[អានលម្អិត]
    - ច្បាប់ស្តីពីការកែតម្រូវនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០០៩ ប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៦០៩/០០៩ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៩
[អានលម្អិត]
    - ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៧ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣៥ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៦
[អានលម្អិត]
    - ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៦ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០៥/០៤០ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៥
[អានលម្អិត]
    - ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៥ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០៤/០០២ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៤
[អានលម្អិត]
    - ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣០៣/០១០ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣
[អានលម្អិត]
    - ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាប្រកាស ឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣
[អានលម្អិត]
    - ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ០៣/នស/៩៤ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៤
[អានលម្អិត]
    - ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០២ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០១/១៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០១
[អានលម្អិត]
    - ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០១ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០០/១២ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០០
[អានលម្អិត]
    - ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៩ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១.៩៩/០១ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៨
[អានលម្អិត]
    - ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៨ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៨/០១ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៩៨
[អានលម្អិត]
    - ច្បាប់ស្តីពីសារពើពន្ធ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧
[អានលម្អិត]
    - ច្បាប់ស្តីពីការកែតម្រូវនៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ ប្រកាសឱ្យ ប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៩៩៥/០១ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៥
[អានលម្អិត]
    - ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ១១ ន.ស.៩៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៤
[អានលម្អិត]
    - ច្បាប់ស្តីពីការកែតម្រូវនៃច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ១៩៩៤ ប្រកាសឱ្យប្រើដោយព្រះរាជ ក្រមលេខ ០៨ ន.ស.៩៤ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៤
[អានលម្អិត]
    - ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យ ប្រើដោយ ព្រះរាជក្រមលេខ ០៦ ន.ស.៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤
[អានលម្អិត]
    - ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ឆ្នាំ១៩៩៤ ប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ ០២ នស ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៣
[អានលម្អិត]
    - ច្បាប់ស្តីពីការបង្កើតតែមប្រិ៍សារពើពន្ធ ប្រកាសឱ្យប្រើដោយ ព្រះរាជក្រឹត្យលេខ ២៣ ក្រ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩១ របស់ក្រុមប្រឹក្សារដ្ឋនៃរដ្ឋកម្ពុជា
[អានលម្អិត]
    - ច្បាប់ស្តីពីការបង្កើតពន្ធសត្តឃាត ប្រកាសឱ្យប្រើដោយ ព្រះរាជក្រឹត្យលេខ ១៧ ក្រ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩១ របស់ក្រុមប្រឹក្សារដ្ឋនៃរដ្ឋកម្ពុជា
[អានលម្អិត]
    - ច្បាប់ស្តីពីការបង្កើតពន្ធប្រថាប់ត្រា ប្រកាសឱ្យប្រើដោយ ព្រះរាជក្រឹត្យលេខ ២១ ក្រ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩១ របស់ក្រុមប្រឹក្សារដ្ឋនៃរដ្ឋកម្ពុជា
[អានលម្អិត]
    - ច្បាប់ស្តីពីការបង្កើតពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រកាសឱ្យប្រើដោយ ព្រះរាជក្រឹត្យលេខ ២៤ ក្រ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩១ របស់ក្រុមប្រឹក្សារដ្ឋនៃរដ្ឋកម្ពុជា
[អានលម្អិត]
    - ក្រឹត្យច្បាប់ស្តីពីពន្ធប៉ាតង់របស់ក្រុមប្រឹក្សារដ្ឋ លេខ ២២ ក្រ.ច ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៨៥
[អានលម្អិត]

ទាញយកឯកសារ

ឈ្មោះលិខិតប្រកាសពន្ធ បំពេញដោយដៃ បំពេញដោយកុំព្យូទ័រ
លិខិតប្រកាសពន្ធលើប្រាក់ចំណេញ ប្រចាំឆ្នាំ (Updated 02/01/2015) ទាញយក ទាញយក
លិខិតប្រកាសអាករលើតម្លៃបន្ថែម (Updated 02/01/2015) ទាញយក ទាញយក
លិខិតប្រកាសអាករលើតម្លៃបន្ថែម(បន្ទុករបស់រដ្ឋ) (Updated 02/01/2015) ទាញយក ទាញយក
លិខិតប្រកាសពន្ធកាត់ទុក (Updated 02/01/2015) ទាញយក ទាញយក
លិខិតប្រកាសពន្ធលើប្រាក់បៀវត្ស (Updated 13/01/2015) ទាញយក ទាញយក
លិខិតប្រកាសប្រាក់រំដោះពន្ធលើប្រាក់ចំណេញ អាករពិសេសលើទំនិញ និងសេវាមួយចំនួន អាករស្នាក់នៅ អាករបំភ្លឺសាធារណៈ និងពន្ធអាករដទៃទៀត (Updated 02/01/2015) ទាញយក ទាញយក
លិខិតប្រកាសពន្ធលើអចលនទ្រព្យ (Updated 02/01/2015) ទាញយក ទាញយក
លិខិតប្រកាសពន្ធប៉ាតង់ (Updated 02/01/2015) ទាញយក ទាញយក
លិខិតប្រកាសអាករលើផលរបរ និងពន្ធលើប្រាក់ចំណេញ (Updated 02/01/2015) ទាញយក ទាញយក
១០ លិខិតប្រកាសពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ (Updated 02/01/2015) ទាញយក ទាញយក
១១ លិខិតប្រកាសពន្ធលើឈ្នួលផ្ទះ និងដី (Updated 02/01/2015) ទាញយក ទាញយក
១២ លិខិតប្រកាសពន្ធលើដីធ្លីមិនបានប្រើប្រាស់ (Updated 02/01/2015) ទាញយក ទាញយក
១៣ លិខិតប្រកាសពន្ធតែមប្រិ៍-ផ្លាកយីហោ (Updated 02/01/2015) ទាញយក ទាញយក
១៤ លិខិតប្រកាសពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ (Updated 02/01/2015) ទាញយក ទាញយក
១៥ លិខិតប្រកាសពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិកាន់កាប់ មធ្យោបាយដឹកជញ្ជូន ឬយានយន្តគ្រប់ប្រភេទ (Updated 02/01/2015) ទាញយក ទាញយក
១៦ ពាក្យស្នើសុំផ្អាកបណ្តោះអាសន្ន បញ្ឈប់ជាស្ថាពរ ផ្ទេរ (Updated 02/01/2015) ទាញយក ទាញយក
១៧ ពាក្យស្នើសុំបង្វិលសងប្រាក់អាករ លើការទិញទំនិញដោយ បេសកកម្មការទូត កុងស៊ុល និងអង្គការអន្តរជាតិ (Updated 02/01/2015) ទាញយក ទាញយក
១៨ ពាក្យស្នើសុំការផ្គត់ផ្គង់មិនជាប់អាករលើការនាំចូលទំនិញដោយ បេសកកម្មការទូត កុងស៊ុល និងអង្គការអន្តរជាតិ (Updated 02/01/2015) ទាញយក ទាញយក
១៩ ពាក្យស្នើសុំអនុវត្តអត្រាសូន្យចំពោះការផ្គត់ផ្គង់ផលិតផល ឬសេវាដល់ការផ្គត់ផ្គង់អង្ករសម្រាប់បម្រើឲ្យ​ការនាំចេញអង្ករ (28/04/2014) ទាញយក ទាញយក
២០ ពាក្យស្នើសុំអនុវត្តអត្រាសូន្យចំពោះការផ្គត់ផ្គង់ផលិតផល ឬសេវាដល់ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ ឧស្សាហកម្មផលិតស្បែកជើង ឧស្សាហកម្មផលិតកាបូបយួរ និងការបូបដៃ និងឧស្សាហកម្មផលិតមួក (28/04/2014) ទាញយក ទាញយក